bet 777 casino

ការប្រកួតបាល់ទាត់«លីគកំពូលភូមិ»ជារូបមន្តថ្មី នៃការស្តារនិងអភិវឌ្ឍជនបទរបស់ខេត្តកួយចូវប្រទេសចិន

បន្ទាប់ពីប្រទេសចិនបានប្រកាសថា ប្រជាជនក្រីក្រទូទាំងប្រទេសបានចេញផុតពីភាពក្រីក្រទាំងស្រុងនៅចុងឆ្នាំ ២០២០ មក រដ្ឋាភិបាលចិនបានដាក់ចេញគោលនយោបាយស្តារ និងអភិវឌ្ឍជនបទក្នុងគោលបំណងពង្រឹងសមិទ្ធផលនៃការកាត់បន្ថយភាពក្រីក្រនិងបង្ការកុំឱ្យជនក្រីក្រវិលទៅរកភាពក្រីក្រវិញ ។   រដ្ឋបាលនៃតំបន់នានាទូទាំងប្រទេសចិន ពិសេសតំបន់ដែលធ្លាប់មានជនក្រីក្រច្រើនបានដាក់ចេញគោលនយោបាយដែលសមស្របនឹងលក្ខខណ្ឌក្នុងតំបន់រៀងៗខ្លួនដើម្បីសម្រេចបាននូវការស្តារនិងអភិវឌ្ឍជនបទ តាមរយៈការផ្តល់ឱកាសការងារ និងការបង្ហាត់បង្រៀនពីបច្ចេកទេសកសិកម្មដល់ប្រជាកសិករជាដើម ដើម្បីបង្កើនប្រាក់ចំណូលរបស់ពួកគាត់ ។   កួយ ចូវ ជាខេត្តមួយដែលស្ថិតនៅតំបន់ភ្នំនៃភាគនិរតីរបស់ប្រទេសចិន ដែលជាទីកណ្តាលនៃតំបន់ដីគោក ដែលមានលក្ខខណ្ឌធម្មជាតិមិនអំណោយផលដល់វិស័យគមនាគមន៍ ដូច្នេះ កាលពីដើមមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទន់ខ្សោយ ប្រជាជនភាគច្រើនដែលរស់នៅតំបន់ភ្នំជាច្រើនជំនាន់មានជីវភាពក្រខ្សត់ អាចនិយាយបានថា ខេត្ត កួយ ចូវ ជាតំបន់មួយក្នុងចំណោមតំបន់ដែលប្រជុំដោយជនក្រីក្រច្រើនបំផុតនៅទូទាំងប្រទេសចិន ។ ឆ្លងតាមរយៈការខិតខំប្រឹងប្រែងអស់ជាច្រើនឆ្នាំ ទីបំផុតនៅចុងឆ្នាំ ២០២០ រដ្ឋបាលខេត្ត កួយ ចូវ បានប្រកាសថា ស្រុកចំនួន ៩ ចុងក្រោយដែលជាស្រុកក្រីក្របំផុតបានចេញផុតពីភាពក្រីក្រ ដែលមានន័យថា ការងារកាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិនសម្រេចបានតាមផែនការគ្រោងទុក ។   ពាក្យចិនមួយឃ្លាពោលថា «ការកសាងសមិទ្ធផលជារឿងមិនងាយទេ ឯការថែរក្សាសមិទ្ធផលឱ្យបានគង់វង្សជារឿងកាន់តែលំបាកថែមទៀត» ។ ជាក់ស្តែង ពិតមែនតែការងារកាត់បន្ថយភាពក្រីក្រនៅតំបន់នានានៃប្រទេសចិនបានចេញជាសមិទ្ធផលហើយក្តី តែការថែរក្សានិងពង្រឹងសមិទ្ធផលវាជាការសាកល្បងដ៏ធំមួយ ។   រូបមន្តអភិវឌ្ឍន៍ថ្មីៗសម្រាប់ជំរុញការស្តារនិងអភិវឌ្ឍជនបទត្រូវបានអនុវត្តជាបន្តបន្ទាប់ ។ នៅខែឧសភា ឆ្នាំ ២០២៣ ការប្រកួតកីឡាបាល់ទាត់នៅស្រុក Rongjiang ខេត្ត កួយ ចូវ បានល្បីសុសសាយពេញប្រទេសចិន ពាក្យថាការប្រកួត«លីគកំពូលភូមិ» ( Village Super League ) ស្ថិតនៅលេខរៀងទី ១ នៃការពិភាក្សាតាមបណ្តាញទំនាក់ទំនងសង្គម ។   អ្វីទៅជាការប្រកួត«លីគកំពូលភូមិ» ? វាជាការប្រកួតបាល់ទាត់រវាងបណ្តាភូមិនៅស្រុក Rongjiang ខេត្ត កួយ ចូវ ដែលចំណុចដ៏ទាក់ទាញមួយគឺកីឡាករដែលចូលរួមការប្រកួតសុទ្ធតែមិនមែនជាកីឡាករអាជីពទេ ពោលគឺមកពីមុខរបរផ្សេងៗ ដូចជាសិស្ស កសិករ កម្មករ បុគ្គលិកនិងមន្ត្រីស្ថាប័នឯកជននិងរដ្ឋ ។ល។ ចំណែកឯវិធីប្រកួតវិញបានធ្វើឡើងតាមស្តង់ដាអន្តរជាតិ ។ គិតរហូតមកទល់ការប្រកួតលើកទី ២ ក្នុងឆ្នាំ ២០២៤ នេះ មានអ្នកចូលទស្សនាច្រើនបំផុតក្នុងមួយលើកមានរហូតដល់ទៅជាង ៦ ម៉ឺននាក់ ហើយការចូលទស្សនាតាមកម្មវិធីវីដេអូមានរហូតដល់ទៅជិត ២ ម៉ឺនលានដង ។   ហេតុអ្វីបានជាការប្រកួត«លីគកំពូលភូមិ»ទទួលបានប្រជាប្រិយភាពខ្លាំងបែបនេះ ? ទីមួយគឺដោយសារទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកភូមិ ។ ការប្រកួតនេះមិនត្រឹមតែផ្តល់ជាវេទិកាមួយសម្រាប់ឱ្យអ្នកភូមិដែលស្នេហាវិស័យកីឡាបាល់ទាត់ចូលរួមការប្រកួតប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្តល់ជាចំណីចក្ខុប្លែកពិសេសសម្រាប់អ្នកគាំទ្រលើកទឹកចិត្តទៅទស្សនាកម្សាន្ត និងដើរលំហែអារម្មណ៍បន្ទាប់ពីការប្រកបការងារនិងការសិក្សាផងដែរ ។   ទីពីរគឺការរំលេចពីវប្បធម៌និងទំនៀមទម្លាប់ប្រពៃណីជនជាតិភាគតិច ។ ខេត្ត កួយ ចូវ ជាខេត្តមួយដែលប្រមូលផ្តុំដោយជនជាតិភាគតិចជាច្រើននៃប្រទេសចិន ។ តាមរយៈការប្រកួត«លីគកំពូលភូមិ»  ជនជាតិភាគតិចនានាបាននាំគ្នាបង្ហាញពីវប្បធម៌និងទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ខ្លួន ពិសេសគឺស្នាដៃបេតិកភណ្ឌវប្បធម៌អរូបីដ៏វិសេសវិសាលដែលប្រកបដោយវេទមន្តទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ។   ទីបីគឺការបង្ហាញពីធនធានទេសចរណ៍ក្នុងតំបន់ ។ ពិតមែនតែធ្លាប់ជាតំបន់ក្រក្រី ប៉ុន្តែស្រុក Rongjiang មានធនធានទេសចរណ៍ដ៏សម្បូរបែបដែលរង់ចាំការអភិវឌ្ឍ ។ អេកូ-ទេសចរណ៍ជាឧត្តមភាពក្នុងតំបន់ ពោលគឺសណ្ឋានដីនៃតំបន់ខ្ពង់រាបបានបង្កើតជាទេសភាពធម្មជាតិដ៏ល្អប្លែក បូករួមទាំងចំណីអាហារពិសេសប្រចាំតំបន់ ធ្វើឱ្យភ្ញៀវទេសចរក្រៅពីអាចបណ្តែត​អារម្មណ៍ជាមួយសម្រស់ធម្មជាតិដ៏គួរជាទីទស្សនាកម្សាន្ត ក៏អាចភ្លក់រសជាតិអាហារឆ្ងាញ់ដែលជាអត្តសញ្ញាណមួយនៃវប្បធម៌ជនជាតិភាគតិចក្នុងតំបន់ផងដែរ ។ ក្រៅពីនេះ វត្ថុសិប្បកម្មនៃជនជាតិភាគតិចក៏ជាវត្ថុអនុស្សាវរីយ៍ដែលទាក់ភ្នែកភ្ញៀវទេសចរឱ្យបញ្ឈប់ដំណើរដើម្បីជ្រើសរើសរកទិញរបស់ដែលខ្លួនពេញចិត្ត ។   ប្រជាប្រិយភាពនៃការប្រកួត«លីគកំពូលភូមិ»នៅស្រុក Rongjiang ខេត្ត កួយ ចូវ ក៏បានទាក់ទាញការចាប់អារម្មណ៍ពីមជ្ឈដ្ឋានសិល្បៈផងដែរ ។ ក្នុងនោះ ក្រុមបាល់ទាត់សិល្បករហុងកុងដែលប្រជុំដោយតារាហុងកុងល្បីៗបានទៅធ្វើការប្រកួតជាលក្ខណៈមិត្តភាពនៅទីនោះ ដែលជាការចូលរួមចំណែកជួយផ្សព្វផ្សាយការប្រកួតនេះ ក៏ដូចជាជួយផ្សព្វផ្សាយពីវិស័​យ​ទេសចរណ៍ ព្រមទាំងវប្បធម៌និងទំនៀមទម្លាប់ប្រពៃណីក្នុងតំបន់ផងដែរ ។   ការប្រកួត«លីគកំពូលភូមិ»បានក្លាយជារូបមន្តថ្មីមួយសម្រាប់ការផ្សព្វផ្សាយពីធនធានទេសចរណ៍ក្នុងតំបន់ ដើម្បីបង្កើនឱកាសការងារនិងប្រាក់ចំណូលរបស់អ្នកភូមិដែលប្រកបរបរទាក់ទងនឹងវិស័យទេសចរណ៍ផង ពិសេសគឺឆ្លងតាមរូបភាពកម្សាន្តសប្បាយបែបនេះ ក៏បានបំពេញតម្រូវការខាង«ចំណីវប្បធម៌»របស់ពលរដ្ឋក្នុងតំបន់ផង ។ ការជួយឱ្យពលរដ្ឋដែលទើបចេញផុតពីភាពក្រីក្រមានប្រាក់ចំណូលសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅ និងឈានទៅរកជីវភាពធូរធារនាពេលអនាគត គឺជាការរួមចំណែកដល់ការស្តារនិងអភិវឌ្ឍជនបទ និងសម្រេចបានការស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញនៅទីបំផុត ៕  

អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន

你可能还青睐
评论区被封。
{bet 777 casino casino}|